រាជធានីភ្នំពេញ ៖ តារាសម្ដែងលោក ថមមី បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហញនូវការប្រៀបធៀបមុខមាត់កាលពីកុមារភាពរវាងភរិយាជាទីស្រឡាញ់ ជាមួយនឹងមុខមាត់កូនស្រីបណ្ដូលចិត្តរបស់ខ្លួន ដែលភ្ជាប់សំនួរខ្លីទៅកាន់បងប្អូនអ្នកគាំទ្រដូច្នេះថា៖ «បែកធ្លាយ (ព័ត៌មានក្តៅៗ) អរុណសួស្តីពុកម៉ែបងប្អូន ថ្ងៃនេះសូមបង្ហោះរូបម្តាយកូនទាំងពីរនាក់អោយបងប្អូនបានមើលនិងវិភាគថាតើពួកគាត់ទាំងពីរនាក់មានភិនភាគទម្រង់មុខមាត់ដូចគ្នាប៉ុណ្ណា?

ជាមួយគ្នានោះ ស្វាមីបណ្ដូលចិត្តរបស់តារាចម្រៀងហង្សមាសអ្នកនាង សួស វីសា បានបន្តដោយសុំចម្លើយត្រង់ៗពីមហាជនថា៖ «នេះជារូបភាពកុមាររបស់អ្នកនាង សួស វីសា កាលនៅតូច និងរូបភាពកូនស្រី ថង សាម៉ូលីណា របស់គាត់ជាមួយស្វាមីលោក Tommy ថង សាម៉ូលីណា Sous Visa សូមចម្លើយម្នាក់មួយមកខាងក្រោមនេះផងប៉ាៗអែបកៀនហើយពេលនេះ»។ ដោយនៅពីក្រោមការបង្ហោះរូបភាពប្រៀបធៀបនេះដែរ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនក៏បានបញ្ចេញមតិឆ្លើយតបចំពោះសំណួររបស់លោក ថមមី ថា៖ «ដូចគ្នាសុទ្ធទាំងអស់ គ្មានខុសអីតិច»៕