ភ្នំពេញ៖ រូបថតមួយសន្លឹក បង្ហាញនៅលើគណនីហ្វេសប៊ុក ស្រីស្រស់ មាន សូនីតា ងាររាជនីក្រមា ដេកស្លូកស្តឹងនៅលើគ្រែពេទ្យ មានទាំងបន្តោកសេរ៉ូមផង ។ ទន្ទឹមនឹងការបង្ហាញពីអាការៈថារបស់នាងកំពុងស្ថិតក្នុងសភាពជាអ្នកមានជំងឺនោះនាង មាន សូនីតា ក៏បង្ហាញសារជូនដំណឹងខ្លីថា « នាងគ្រុនឈាមហើយ អត់ដឹងមូសខាំតាំ ង​ពីអង្កាល់»។តែយ៉ាងណាមកដល់ពេលនេះ នាង មាន សូនីតា មិនទាន់បានបង្ហាញពីស្ថានភាពជំងឺគ្រុនឈាម ដែ​លទុំនៅលើខ្លួ​ន​ប្រាណដ៏ស្រស់ស្អាតនោះ ស្រាកស្រានបានកម្រិតណាហើយនៅនោះទេ។ ខណៈក្តីបារម្ភពីអ្នកគាំទ្រ កា​ន់តែច្រើនទ្វេ​រ​ឡើង ទាំងសារខមមិនលើកទឹកចិត្ត និងជូនពរឲ្យឆាប់ជា និងបានបង្ហាញភាពស្រស់ស្រាយមកអ្នកគាំទ្រទាំងអ​ស់​​នោះ។ តែយ៉ាងណាម៉ិញ កញ្ញា មាន សូនីតា បង្ហាញតម្រុយឆ្លើយឆ្លងជាមួយអ្នកគាំទ្រត្រឹមតែពាក្យសុំទោស ថ្ងៃនេះ​មិនបាន online Facebook ទេណា»៕