ភ្នំពេញ៖ មិនបង្អង់យូរឡើយ ក្រោយបញ្ចប់ពិធីអាពាហ៍ពិពាហ៍មិនទាំងបាន១២ម៉ោងផង កវី សុខ ជំនោរ ដែលក្លាយជាស្វាមីអ្នកនាង ង៉ែត សុរស្សី ពេញក្រិតប្រពៃណី ក៏បានបង្ហើររូបភាពភ្ញៀវជាអ្នកសិល្បៈចូលរួមយ៉ាងច្រើនជាមួយនិងសារថ្លែងអំណរគុណដល់ភ្ញៀវដែលបានចូលរួម។ ក្នុងសារដ៏មានអត្ថន័យនោះ កវី សុខ ជំនោរ បានរៀបរាប់ថា« 26/11/2017 យើងខ្ញុំរៀបអាពាហ៍ពិពាសូមអរគុណជាអនេកដល់ញាតិមិត្តបងប្អូនជិតឆ្ងាយដែលបានមកចូលរួមពីថ្ងៃចូលរោងម្សិលមិញនិងហែរជំនូន»។ ដូនេះឃើញថាខណៈដែលបានបង្ហោះសារនោះក៏មានប្រិយមិត្តគាំទ្រជាច្រើនបានខមិនជូនពរអ្នកទាំងពី និងអបអរជាមួយផងដែរ។