ភ្នំពេញ៖ ក្រោយទទួលដំណឹងលោកសាស្ត្រាចារ្យ ទិត សែន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក តាន់ គីមសួ បានទៅសួរសុខទុក្ខស្ថានភាពជំងឺគ្រូល្ខោនខោលរូបនេះ និងនាំយកថវិកាមូលនិធិសិល្បៈចាស់ជរាមួយចំនួនទៅឧបត្ថម្ភលោកគ្រូល្ខោនខោលផងដែរ ។ ក្រៅពីនោះ ក៏មានសប្បុរសផ្សេងៗទៀតបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភាៈ តាមរយៈលោក អាចារ្យធំ ។

រំពេចនោះ លោកអាចារ្យធំ ដែលបាននៅជាប់នឹងរឿងនេះ បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកថា “ពេលនេះ ស្ថានភាពជំងឺលោកព្រឹទ្ធាចារ្យ ទិត សែន មិនទាន់បានធូរស្បើយនៅឡើយ” ។ ក្នុងសារនោះផងដែរ លោកបានអំពាវនាវដល់សប្បុរសធម៌ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយសង្គ្រោះលោកគ្រូល្ខោនខោលផង ៕