រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្របពេលដែលគណនីហ្វេសប៊ុកមួយបានបង្ហោះរឿងរ៉ាងដ៏សែនហួសចិត្ត ដោយប្អូនស្រីរបស់ខ្លួនត្រូវបានក្រុមចោរបីនាក់ឱពុកម្ដាយ និងកូន ដាក់ថ្នាំល្បួងយកគ្រឿងអលង្ការអស់គ្មានសល់ ក្នុងបវេសនកាលថ្ងៃដំបូង នៅសាលាបឋមសិក្សាឬស្សីកែវ ។

ប្រភពដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ារាយុទ្ធ ម៉ៅ បានរៀបរាប់អមដោយសំណេរថា៖ «សូមប្រុងប្រយ័ត្ន!!! ទើបចូលរៀនបានមួយថ្ងៃមាន ក្រុមចោរលក្ខណៈពូជ បានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំល្បួងយកគ្រឿងអលង្ការ នៅសាលាបឋមសិក្សាឬស្សីកែវ» ។ ប្រភពដដែលបន្តថា៖ «ធ្លាប់តែឃើញម្ដាយណែនាំកូនទៅរកផ្លូវល្អ តែម្ដាយនេះនាំកូនធ្វើជាចោរ សូមអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្ន ពិសេសកុំឱ្យគាត់ពាក់គ្រឿងអលង្ការទៅឱ្យសោះ នេះជាការធ្វេសប្រហែសរបស់ពួកខ្ញុំដែលមិនបានយកដោះទុកព្រោះមានធុរៈចុះទៅខេត្តទើបមិនបានយកទុក» ៕