រាជធានីភ្នំពេញ ៖ លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម «កថាជ័យ» បានបង្ហាញពីគោលបំណងនៃការត្រៀមរៀបចំធ្វើសកម្មភាពគួរឲ្យកោតសរសើរមួយជូនអ្នកធាក់ស៊ីក្លូ ដើម្បីបានចូលទស្សនារឿង «ដើម្បីកូន» ដោយឥតគិតថ្លៃ ខណៈមានការចាក់បញ្ចាំងតាមរោងភាបយន្តជាថ្មីម្ដងទៀត។

ក្នុងនោះផលិតករ និងតារាសម្ដែងដ៏មានកេរ្តិ៍ឈ្មោះរូបនេះក៏បានបំផុតសទង្វើល្អនេះដល់មហាជនដែលមានចិត្តធម៌ក្នុងបំណងចូលរួមបន្ថែម ដែលរៀបរាប់បញ្ជាក់ថា៖ «ថ្ងៃពុធ ថ្ងៃសីល ទី១៣ ខ្ញុំធ្វើកម្មវិធីអញ្ជើញពូស៊ីក្លូមើលកុន៧០នាក់ មានអ្នកចិត្តបុណ្យចង់ជួយគាត់ទេ ABA ខ្ញុំ 000205738 / huy yaleng»។

រំពេចពីរំលេចនូវបំណងប៉ងផ្ដល់ទានទស្សនីយភាពជូនបងប្អូនធាក់ស៊ីក្លូដែលក្នុងសាច់រឿងលោកបានដកស្រង់ពីជីវិតអ្នកធាក់ស៊ីក្លូនោះគេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញជំហរគាំទ្រយ៉ាងខ្លាំង និងមានការចូលរួមបរិច្ចាគថវិកាជាហូរហែតាមសន្តានចិត្តចែករំលែករៀងៗខ្លួនផងដែរ ដោយក្នុងនោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០ដុល្លារថា៖ «ខ្ញុំអាចចូលរួមបាន 100$ ខ្ញុំផ្ញើតាម ABA ឲ្យ។ ជូនពរឲ្យបានជោគជ័យ»៕