រាជធានីភ្នំពេញ ៖ តារាចម្រៀងសម្លេងផ្អែម ប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ បច្ចុប្បន្នកំពុងតែភាពជោគជ័យយ៉ាងខ្លាំងទាំងមុខជំនួញ និងការងារសិល្បៈហើយថ្មីៗនេះតារាចម្រៀងកូន៣រូបនេះ កំពុងពង្រឹងទៅលើអាជីវកម្មរបស់ខ្លួនទាំងការលក់ធុងបាស់ និងវិស័យអចលនទ្រព្យយ៉ាងពេញទំហឹងតែម្តង។

ជាក់ស្ដែងនៅពេលថ្មីៗនេះលោក ខាន់ ជេមស៍ បានបង្ហោះរូបភាពមួយសន្លឹករួមជាមួយរួមជាមួយនឹងបុគ្គលជោគជ័យជាច្រើនរូបនៅលើគណនីហ្វេនប៊ុករបស់ផ្ទាល់ខ្លួ ដោយក្នុងរូបនោះគេក៏ឃើញអគ្គនាយកក្រុមហ៊ុនផលិតកម្ម Galaxy Navatra គឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងឈរគៀកស្មាគ្នាបង្ហាញទំនាក់ទំនងល្អ នៃភាពជោគជ័យទៅថ្ងៃខាងមុខ។

ជាមួយគ្នានេះដែរម្ចាស់បទ “សម្រែកបេះដូង” ក៏បានភ្ជាប់ជាមួយសំណេរថា៖ “ប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា គាត់បានប្រាប់ខ្ញុំថា គាត់ជាហ្វេនរបស់ខ្ញុំនៅបទសម្រែកបេះដូងហើយខ្ញុំក៏ប្រាប់គាត់វិញថាគាត់ក៏ជា idol របស់ខ្ញុំដែរក្នុងវិស័យអចលនទ្រព្យ.!!! ការទំនាក់ទំនងល្អក៏ជាផ្នែកមួយនៃភាពជោគជ័យទៅថ្ងៃខាងមុខដែរ”៕