រាជធានីភ្នំពេញ ៖ កាលថ្មីៗកន្លងទៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ធ្លាប់បានជូនដំណឹង និងស្នើឱ្យបញ្ឈប់ជាបន្ទាន់ពាក់ព័ន្ធសកម្មភាពអសីលធម៌ផ្សេងៗនៅលើបណ្ដាញសង្គម TikTok ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម និងអាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយដោយពុំបានដឹងខ្លួន។

បន្ទាប់ពីមានការជូនដំណឹងរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃនេះដែរ ក៏លេខមុខបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhay Bunlay បានទម្លាយពីផលប៉ះពាល់មួយចំនួន ដែលអ្នកប្រើប្រាស់មិនធ្លាប់បានដឹង ។ ប្រភពខាងលើបានរៀបរាប់ឱ្យដឹងក្នុងសំណេរយ៉ាងដូច្នេះថា៖ «បើស្រលាញ់ក្មេងៗនៅកម្ពុជាសូមកុំឱ្យពួកគាត់លេងកម្មវិធីនេះអី ព្រោះប៉ះពាល់សតិអារម្មណ៍ខ្លាំងណាស់ ប៉ះពាល់អនាគតពួកគាត់នៅថ្ងៃខាងមុខអ្នកទាំងអស់គ្នាសាកចូលមើលកម្មវិធី Tik Tok នៅប្រទេសកម្ពុជា គឺលេងខុសច្រើន គ្មានសីលធម៌គឺប៉ះពាល់ខ្លាំងណាស់ទៅថ្ងៃអនាគត» ៕