រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច នារីម្នាក់ដែលមានគណនីហ្វេសប៊ុកមួយឈ្មោះ Dara Leakna បានបង្ហោះហេតុការណ៍គ្រោះថ្នាក់ស្ទើរនឹកស្មានមិនដល់ ខណៈដែលខ្លួនស្ទើរតែបាត់បង់ជីវិតត្រឹមមួយពព្រិចភ្នែក កាលពីយប់ថ្ងៃ១២ ខែមករា ឆ្នាំ២០២១នេះ ដោយសារចោរឆក់កាបូបស្ពាយនៅជាប់ខ្លួន ។

រៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលនៅលើគ្រែ នារីរងគ្រោះខាងលើបានឱ្យដឹងយ៉ាងដូច្នេះថា៖ «លុយនៅក្នុងកាបូបខ្ញុំតែ3ម៉ឺនទេ កាតATMរបស់ខ្ញុំតើអ្នកអាចប្រើបានទេ ស្គាល់លេខកូតទេ កាតបន្ទប់ខ្ញុំតើអ្នកអាចប្រើបានទេស្គាល់ជាន់ស្គាល់លេខបន្ទប់ទេ សន្តិសុខ24hចូលបានទេ តើវាសមតំលៃទេដែរខ្ញុំត្រូវមករងគ្រោះព្រោះចិត្តតិរិច្ឆានរបស់អ្នក ខ្ញុំមិនចង់គិតទេបើយប់មិញខ្ញុំជិះលឿនជាងនេះ ខ្ញុំទៅជាយ៉ាងណា បើពេលខ្ញុំដួលមានឡានធំមកពីក្រោយជីវិតអាចនៅសល់ទេ អ្នកដឹងថាបើអ្នកឆក់សង្ឃឹមតិចណាស់ថានឹងបានព្រោះកាបូបខ្ញុំស្ពាយពាក់ឆៀងខ្សែរកាបូបខ្ញុំធំក្រាស់ តែដឹងប្រាកដណាស់ថាខ្ញុំនឹងមានគ្រោះថ្នាក់ តើចឹត្តពួកអ្នកសាងពីអ្វី?» ។

លើពីនេះប្រភពដដែលបន្តថា «តើហេតុផលកន្លែងណាដែរធ្វើឱ្យខួរអ្នកមើលឃើញថារបរលួចឆក់ជារឿងសប្បាយ បើយប់មិញអ្នកត្រូវគេចាប់បាន ឬជ្រុលទៅបុកឡានស្លាប់វាសមតំលៃហើយមែនទេ… គ្រួសារខ្ញុំស្រលាញ់ខ្ញុំណាស់ថ្នមដូចកែវបារម្ភ៍ណាស់ភយ័ណាស់ តែបែរមកត្រូវខូចមុខខូចមាត់ឈឺពេញទាំងខ្លួន ជើងជ្រៅដល់ឆ្អឹងស្ទើរតែនឹងដាច់សសៃរទៀតក្នុងមួយពព្រិចភ្នែកដោយសារតែអំពើបាតសង្គមពួកអ្នកឯង បើគ្រួសារខ្ញុំដឹងមុនថាខ្ញុំនឹងមកត្រូវទទួលរឿងបែបនេះពួកគាត់សុខចឹត្តធ្វើលុយអោយជ្រុះគុណនឹងលុយក្នុងកាបូបខ្ញុំរាប់រយពាន់ដងអោយទៅអ្នក ព្រោះសំរាប់ពួកគាត់ជីវិតខ្ញុំមានតំលៃណាស់ ស្ពានតិចណូ 12/01/2021 9យប់» ៕