ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះគឺជាថ្ងៃមង្គលរបស់កវីដែលល្បីឈ្មោះ លោក សុខ ជំនោរ ដោយមានការអបអរពីសំណាក់មហាជន និងមិត្តៗសិល្បៈយ៉ាងច្រើនកុះករ ។ ក្នុងនោះគេសង្កេតថា ពិធីដ៏ឱឡារិកនេះ បែរជាអវត្តមានប្អូនស្រីបង្កើតរបស់ កវី សុខ ជំនោរ គឺកញ្ញា វ៉ាន់នីឡា ឈ្មោះពិតហៅ សុខ ចិន្តា ទៅវិញ។ ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា វ៉ាន់នីឡា បានឲ្យដឹងថា ខ្លួនកំពុងស្ថិតនៅប្រទេសបារាំង ដើម្បីនាំចូលគ្រឿងសម្អាងមកលក់។ នេះបញ្ជាក់ថា ការអវត្តមានប្អូនស្រីរបស់ កវី សុខ ជំនោរ គឺមូលហេតុមកពីជាប់រវល់ក្នុងមុខជំនួញមិនអាចចៀសផុត រហូតត្រូវបិតហាងនៅខ្មែរប៉ុន្មានថ្ងៃថែមទៀតផង។ ប៉ុន្តែទោះជារវល់បែបនេះក្តីក៏តារាចម្រៀងរូបនេះនៅតែឆ្លៀតពេលផ្ញើរសារអបអរថ្ងៃមង្គលរបស់បងប្រុសខ្លួន ដោយក្តីរំភើបផងដែរ៕
