រាជធានីភ្នំពេញ ៖ បើនិយាយដល់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា ដែលមហាជនជាច្រើនប្រាកដជាបានជ្រាបរួចមកហើយថា តារាស្រីរូបនេះ ក្រៅពីមានទេពកោសល្យសិល្បៈដ៏ប៉ិនប្រសប់ និងមានចរិតសុភាពស្រគត់ស្រគំពូកែបត់បែនបានគ្រប់កាលៈទេសៈហើយនោះ នាងក៏តែងតែត្រូវបានមហាជននិយាយសរសើរអំពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងជាញឹកញាប់ផងដែរ ពិសេសនៅពេលដែលបង្ហាញមុខតាមបណ្ដាញសង្គមម្ដងៗ។

ហើយខណៈដែលប៉ុន្មានថ្ងៃចុងក្រោយនេះអាកាសធាតុនៅក្នុងប្រទេសកម្ពុជាកំពុងចុះត្រជាក់ខ្លាំង គេក៏ឃើញអ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយបានភ្ជាប់ជាមួយសំណេរឲ្យបងប្អូន និងហ្វេនៗថែរក្សាសុខភាពថា៖ «ធ្លាក់ខ្យល់ត្រជាក់ណាស់សូមបងប្អូនថែរក្សាសុខភាព ញ៉ាំទឹកក្តៅឧណ្ហៗឲ្យបានច្រើនការពារកុំឲ្យផ្តាសាយ»៕