រាជធានីភ្នំពេញ ៖ តារាសម្ដែងភេទទី៣ ប៉ុបពី ឈ្មោះដើម Leang Sothea បានរំលេចនូវរូបភាពីអតីតកាលជាច្រើនសន្លឹកគ្រាឈានជើងដើរចូលវិថីសិល្បៈលើកដំបូង ដែលភ្ជាប់ជាមួយសំណេរខ្លីរៀបរាប់បញ្ជាក់ពេលវេលាច្បាស់លាស់ និងទទួលបានបទពិសោធន៍សន្ធឹកសន្ធាប់ទម្រាំមានកេរ្តិ៍ឈ្មោះបោះសម្លេងមកដល់សព្វថ្ងៃថា៖ «ចូលសិល្បៈតាំងពីឆ្នាំ២០០១ នឹងទទួលបានបទពិសោធន៍ជាច្រើន»។

គួរបញ្ជាក់ផងដែរថា លាង សុធា ហៅ ប៉ុបពី បានក្លាយជាបវរកញ្ញាភេទទី៣ដំបូងបំផុតរបស់កម្ពុជា ហើយនាងបានគ្រងមកុដកាលពីឆ្នាំ២០០១ក្នុងកម្មវិធី «នាទីចុងក្រោយ» ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ជាតិកម្ពុជា។ បច្ចុប្បន្ននាងបានក្លាយជាតារាសម្ដែង និងកំប្លែង និងជាអ្នកmake up ដ៏ចំណានមួយរូបផងដែរ ដោយក្នុងនោះ ប៉ុបពី បានសម្រេចចិត្តចំណាយប្រាក់ជាច្រើនដើម្បីកែដើមទ្រូង និង ប្រដាប់ភេទមកជាស្រ្តីពេញលក្ខណៈដើម្បីបំពេញបំណងរបស់ខ្លួននាអំឡុងឆ្នាំ ២០០៥-២០០៦ ដែលមកដល់ពេលនេះសុខភាពរបស់នាងក៏ល្អប្រសើរមិនមានបញ្ហាអ្វីឡើយ ។

យ៉ាងណាមិញដោយសារតែសម្រស់ស្រស់ស្អាត ហើយការរៀបចំខ្លួនក៏កាលីប និងទាន់សម័យស្ទើរដូចមនុស្សស្រីពិតៗនេះទើបកន្លងមក ប៉ុបពី ត្រូវបានបុរសៗជាច្រើនបានចោមរោមសុំស្នេហ៍សន្ធឹកសន្ធាប់ តែគួរឱ្យស្តាយចំណងស្នេហ៍របស់នាងមិនបានគង់វង្សយូរឡើយ ដោយនាងក៏ទើបចែកផ្លូវជាមួយគូស្នេហ៍ជាចុងភៅរូបសង្ហាមួយរយៈផងដែរ៕