ភ្នំពេញ៖ បន្ទាប់អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី និងគូស្នេហ៍កីឡាករខ្សែការពារក្លឹបបឹងកេត លី វ៉ាហេដ ប៉ះទង្គិចនូវព័ត៌មានខ្សឹបខ្សៀវគ្នាថា ខាងប្រុសមិនអីទេ តែខាងស្រីវិញ នាង សុខ សុម៉ាវត្តីហ្នឹង ចេះប្រចណ្ឌខ្លាំងណាស់។ តែយ៉ាងណា ថ្មីៗនេះ អ្នកមេម៉ាយកូនមួយចាយសម្រស់ ដែលទាំងធ្វើឲ្យបុរសងារជាឧកញ៉ា និងអ្នកខ្លះជាមន្រ្តីធំពាក់ផ្កាយពីរបីលើស្មាផង កំពុងពោលពាក្យស្តាយស្នេហ៍ ដែលមិនអាចបំបែកពីកីឡាករបាល់ទាត់បាន នាង សុខ សោម៉ាវត្តី បែរជាបង្ហោះសារសុំទោស ខណៈដែលតាមអត្ថន័យសារនោះក៏ត្រូវបានអ្នកគាំទ្រថា គិតថា អ្នកមេម៉ាយរូបនេះ គ្មានអ្វីក្រៅពីសុំទោសម្ចាស់ចិត្តជាកីឡាករនោះទេ ដែលនាងហាក់បានប្រព្រឹត្តកំហុស មិនគម្បីអ្វីមួយ ចំពោះមនុស្សដែលខ្លួនស្រលាញ់។

ក្នុងសារនោះអ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា«ខ្ញុំដឹងថាយ៉ាងណាក៏មិនអាចដូចដើមមកវិញដែរ តែមនុស្សស្រីម្នាក់នេះគ្មានចេតនានោះទេ សុំទោស»។ ដូចនេះអាចសន្និដ្ឋានបានថាអ្នកមេម៉ាយរូបនេះកំពុងតែមានបញ្ហាជាមួយនិងគូស្នេហ៍ជាមិនខានជាជាអ្នកនាងនិយាយបែបនេះ។