រាជធានីភ្នំពេញ ៖ បច្ចុប្បន្នតារាចម្រៀងលំដាប់កំពូលលោក ខេមរៈ សិរីមន្ត កំពុងដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង និងប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយហក់ចូលទ្រនំផលិកម្មធំហង្សមាស បន្ទាប់ពីចេញនូវបទចម្រៀងថ្មីៗ ពិរោះប្លែក និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រគ្រប់វ័យផងដែរ ។

ដោយហេតុថាជីវិតកំពុងទទួលភាពជោគជ័យទាំងអាជីពជាតារាចម្រៀង និងអាជីវកម្មផ្ទាល់ខ្លួន គេឃើញម្ចាស់បទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា»ហាក់មានជីវិតកាន់តែទំនើបស៊ីវិល័យខ្លាំងឡើងៗ ជាក់ស្ដែងមុននេះ ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពឈរមុខផ្ទះដ៏ធំស្កឹមស្កៃ ក្បែររថយន្តប្រណីតមួយគ្រឿងថ្មីសន្លាង ថែមភ្ជាប់នូវការរៀបរាប់បងា្ហញទឹកចិត្តរំភើបក្រៃលែង ដោយអរគុណទៅកាន់ភរិយាសំណព្វចិត្តថា៖ «ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តែឡានមកដល់មុខផ្ទះតែម្តងអរគុណភរិយាសម្លាញ់»៕