រាជធានីភ្នំពេញ ៖ សុភ័ក្រ កុសុម៉ា ជាតារាចម្រៀង និងពិធីការិនីពូកែវោហារស័ព្ទមិនចេះរីងស្ងួត ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន និងមិត្តៗយុវវ័យ។ តារាស្រីសម្បុរស្រអែមរូបនេះ មានសមត្ថភាពខ្ពស់សម្បូរបែប ទាំងការច្រៀង ការសម្តែង និងជាពិធីការិនី ប៉ិនប្រសព្វខាងកំប្លែងស្ងួត ពិសេសថែមទាំងមានភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សជុំវិញខ្លួនផងដែរ។

ខណៈដែលកាលពីម្សិលមិលមិញនេះ មហាជននាំគ្នាភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំងក្រោយឃើញ សុភ័ក្រ កុសុម៉ា ឡាយវីដេអូស្រែកក្តែងៗប្រកាសថានឹងហែកកេរ្តិ៍ តារាចម្រៀងស្រីដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងគឺកញ្ញា ទេព បូព្រឹក្ស ខ្ទេចខ្ទីគ្មានសល់ ឲ្យផ្អើលអស់អ្នកគាំទ្រនាំគ្នាខមិនសួរពេញហ្វេសប៊ុក ។

ដោយក្នុងនោះ សុភ័ក្រ កុសុម៉ា បាននិយាយថាមូលហេតុដែលធ្វើឲ្យម្ទេសឡើងថ្លៃរាល់ថ្ងៃនេះគឺដោយសារតែ ទេព បូព្រឹក្ស ទាំងអស់ គឺព្រោះតែនាង ស្លៀកពាក់ខោអាវសុទ្ធម្ទេស និងយកម្ទេសមកតុបតែងខ្លួន ទើបម្ទេសឡើងថ្លៃបែបនេះ៕