រាជធានីភ្នំពេញ៖ បន្ទាប់ពីចូលខ្លួនតតាំងជាមួយអតីតស្វាមី នៅក្នុងសាលាដំបូងបានបញ្ចប់ តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាព២សន្លឹករួមកូនប្រុសបណ្ដូលចិត្ត ដោយភ្ជាប់នូវការរៀបរាប់បង្ហាញអារម្មណ៍ឈឺចាប់ពន់ពេក ជាពិសេសខ្លោចចិត្តអាណិតកូនប្រុសបណ្ដូលចិត្តស្ទើស្រក់ទឹកភ្នែកថា«ការឡើងសាលាដំបូងជាមួយកូនបានបញ្ចប់ហើយ សំខាន់អាណិតកូនគាត់អស់កំលាំង ម៉ែសុំទោសកូន»។

រូបភាពកូនប្រុសគេងលើភ្លៅក្នុងពេលកំពុងធ្វើដំណើរត្រលប់ពីតទល់មុខតុលាការជាមួយអតីតស្វាមីនេះ បានអន្ទងយកក្ដីអាណិតសន្ធឹកសន្ធាប់ពីមហាជន ខ្លាចចិត្តចំពោះ តូច ស្រីល័ក្ខ ដែលមានបញ្ហាជីវិត ជួបការឈឺចាប់ជាបន្តបន្ទាប់ ដោយមានអ្នកខ្លះបានខមិនដោយលើកទឹកចិត្តឲ្យប្រឹងប្រែងក្នុងជីវិតថា« ស៊ូស៊ូបងស្រី ជូនពរបងជួបតែរឿងល្អចាប់ពីថ្ងៃនេះ»៕