រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីវីយក្មេងកញ្ញា ញឹម សួនសោភាទេពី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនយ៉ាងខ្លាំងជាមួយភាពក្រមិចក្រមើម អមដោយទឹកដមសំឡេងដ៏ពីរោះរណ្តំ ទើបធ្វើឲ្យតារាចម្រៀងស្រីវ័យក្មេងមានសាច់សខ្ចីទ្រលុកទ្រលន់រូបនេះកាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគួរឲ្យកត់សម្គាល់ផងដែរ។

ជាក់ស្ដែងនៅមុននេះបន្តិច សោភា ទេពី បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយឃើញនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមបង្ហាញឲ្យឃើញស្នាមជាំខ្មៅលើក្បាលជង្គង់ និងកំភួនជើងជាច្រើនកន្លែងបង្ហាញពីការរងរបួសពេលកំពុងហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរ។

ជាមួយគ្នានេះដែរម្ចាស់បទ “អូនធំ” ក៏បានភ្ជាប់ជាមួយសំណេរក្នុងនាមជានារីខ្មែរហាត់ក្បាច់គុនល្បុក្កតោថា៖ “ជីវិតនារីក្បាច់គុនល្បុក្កតោខ្មែរហ៊ានលះបង់រាងកាយដើម្បីវប្បធម៌ជាតិខ្មែរ និងដើម្បីក្បាច់គុនល្បុក្កតោខ្មែរចឹងបងប្អូនដែលចង់ហាត់ក្បាច់គុនល្បុក្កតោខ្មែរសូមឆាត ឬក៏ខមិនខាងក្រោមខ្ញុំនឹងប្រាប់ទីតាំងនឹងតំលៃ បញ្ជាក់គ្រូខ្ញុំគឺអ្នកគ្រូ ពេជ្រ ចរណៃ និងលោកគ្រូ សិរី វង្ស”៕