រាជធានីភ្នំពេញ ៖ មហាជនជាច្រើនបា្រកដជាបានដឹងរួចហើយថាសព្វថ្ងៃនេះតារាចម្រៀង​ប្រុសលោក គូម៉ា និងតារាសម្ដែងស្រីរូបស្រស់កញ្ញា ម៉ៅ គឹមធីតា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាដែលស្ថិតក្នុងស្ថានភាពមើលចិត្តគ្នាហើយក៏ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះដែរគឺជាថ្ងៃកំណើតរបស់តារាសម្តែងកញ្ញា ម៉ៅ គឹមធីតា ហើយគេឃើញនៅលើគណនីហ្វេសប៊ុករបស់លោក គូម៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរជូនយ៉ាងពិសេសក្នុងថ្ងៃកំណើតគូស្នេហ៍ខ្លួនថា៖ “Happy BD to u huni រីករាយថ្ងៃកំណើតណាអូនសំលាញ់ បងសូមជូនពរអោយអូនមានសុខភាពល្អ មានសម្រស់កាន់តែស្អាត cute គួរអោយស្រលាញ់ សូមអោយអូនជួបតែរឿងល្អៗក្នុងជីវិតជោគជ័យគ្រប់ភារកិច្ចការងារ ប៉ងប្រាថ្នាអ្វីបានសម្រេចដូចបំណង លុយហូរចូលអោយច្រើនៗណា និងជូនពរអោយពួកយើងទាំងពីរឆាប់សម្រេចនូវក្ដីស្រមៃរបស់ពួកយើងទាំងពីរ I love u my love”៕