ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង អ៊ីវ៉ា និងលីវ៉ា ធីណា ព្រមានធ្ងន់ៗពីការចាប់ខ្លួនបុរសម្ចាស់ហ្វេសប៊ុក ឆៃ ណាតូ ដាក់គុក ពីបទបរិហាកេរ្តិ៍ ដែលបុរសរូបនេះបានបង្ហោះសារជាសាធារណៈនៅលើបណ្តាញសង្គមថា ធ្លាប់បានខ្លួនប្រាណតារាចម្រៀងទាំងពីរមក។ ប្រតិកម្មខ្លាំងៗរបស់តារាចម្រៀង អ៊ីវ៉ា និងលីវ៉ា ធីណា ពាក់ព័ន្ធ នឹងរឿងមូលបង្កាត់ភេទថា ធ្លាប់បានខ្លួនប្រាណ ត្រូវបានកញ្ញា អ៊ីវ៉ាចេញមុខនិយាថា«លោកឯងធ្វើខ្លួនឯង ឬមានអ្នកជួលឲ្យលោកឯងធ្វើក៏ដោយ បើលោកឯងមិនចេញvideo សុំទោសជាសាធារណៈទេ ខ្ញុំនិងធ្វើតាមច្បាប់។ ចាប់លោកឯងដាក់គុកឲ្យបាន»។

បន្ទាប់ពីមានសារប្រមាណក្តៅៗនេះ គេក៏ឃើញគណនីយហ្វេសប៊ុក ឆៃ ណាតូ បានបង្ហោះវីដេអូ( video live) ភ្លាមៗដើម្បីសុំទោសតារាចម្រៀង អ៊ីវ៉ា និងលីវ៉ា ធីណា ។ឆៃ ណាតូ ក៏បាននិយាយ សុំទោសទាំងទឹកភ្នែករលីងរលោងពីប្រទេសថៃ កន្លែងដែលខ្លួននៅធ្វើជាកម្មករគេនៅទីនោះថា «ខ្ញុំមិនបានប្រព្រឹត្តដូចការបង្ហោះនោះឡើយ គណនី Facebook របស់លោកត្រូវបាន ជនអនាមិក Hack ហើយកាត់រូបថតលោកទៅផុស ក្នុងន័យធ្វើបាបលោក ក៏ដូចជាតារាចម្រៀងទាំង២រូបខាងលើ»។ ក្នុងវីដេអូនេះ លោក ឆៃណាតូ បានធ្វើការសុំអភ័យទោស ទៅលើតារាចម្រៀងអ៊ីវ៉ា និងលីវ៉ា ធីណា មេត្តា សូមកុំប្ដឹងផ្ដល់លោកធ្វើអ្វី ពីព្រោះ ខ្លួនលោកផ្ទាល់ មិនបានធ្វើទេ៕