រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរបស់ផលិតកម្មហង្សមាសអ្នកនាង សុគន្ធ និសា ដែលបងប្អូនជាច្រើនប្រាកដជាបានជ្រាបរួចមកហើយថា តារាស្រីរូបនេះ ក្រៅពីមានទេពកោសល្យសិល្បៈដ៏ប៉ិនប្រសប់ និងមានចរិតសុភាពស្រគត់ស្រគំពូ​កែបត់បែនបានគ្រប់កាលៈទេសៈហើយនោះ នាងក៏តែងតែត្រូវបានមហាជន និយាយសរសើរអំពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងជាញឹកញាប់ផងដែរ ពិសេសនៅពេលដែលបង្ហាញមុខតាមបណ្ដាញសង្គមម្ដងៗ។

ជាក់ស្ដែងកាលពេលថ្មីៗនេះ សុគន្ធ នីសា ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនជាច្រើនសន្លឹកថែមទៀត នៅលើបណ្ដាញសង្គមដោយបានបង្ហាញសម្រស់ដ៏ស្រស់ផូរផង់ រួមតារាសម្ដែង និងពិធីករប្រុសវ័យក្មេងលោក ខាត់ សម្បត្តិកិត្យា បានតុបតែងខ្លួនក្នុងឈុតស្លៀកសម្លៀកបំពាក់រ៉ូបកូនក្រមុំពណ៌ស បង្ហាញទឹកមុខញញឹមបិទមាត់មិនជិត ដែលមើលទៅស្រស់ស្អាត រហូតធ្វើឲ្យមហាជនផ្ទុះការសរសើរពីរូបសម្រស់របស់តារាប្រុសស្រីពីររូបនេះគ្រប់ៗគ្នាតែម្តង។

ហើយមិនត្រឹមតែប៉ុណ្ណោះទេ សុគន្ធ និសា ក៏បានភ្ជាប់ជាមួយសំណេរបែបភ្ញាក់ផ្អើលថា៖ “សើចរឿងអីទេ ពីរនាក់ប្អូនខ្ញុំនេះ”៕