រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសរាងខ្ពស់ស្រឡះលោក អ៊ុន សិទ្ធា នៅមុននេះបន្តិច បានបង្ហោះសារប្រកាសជាសារណៈឲ្យបងប្អូនបានជ្រាបជាដំណឹង ដោយនៅពេលថ្មីៗមានជនមិនស្គាល់មុខបានលួចបង្តើតគណនីហ្វេសប៊ុកក្លែងក្លាយដែលបានយកឈ្មោះ និងរូបរបស់លោកយកទៅតាំងលើប្រូហ្វាល់ថែមទៀតផង។

ដោយក្នុងនោះលោក អ៊ុន សិទ្ធា ក៏បានភ្ជាប់ជាមួយសំណររៀបរាប់បែបហូសចិត្តថា៖ “យកតែរូបខ្ញុំទៅលេងខ្ញុំមិនខ្វល់ទេតែនេះយកទាំងត្រកូលទាំងឈ្មោះខ្ញុំទៅលេងទៀត បងប្អូនដែលមិនដឹងហើយទៅលែងជាមួយគាត់សូមប្រយ័ត្នផងជៀសវាងខាតបង់ជម្រាបឲ្យដឹងឲ្យហើយ”៕