រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចែកអំណោយ “មូលនិធិសិល្បៈចាស់ជរា” ជូនសិល្បករសិល្បការិនី ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដែលបាត់បង់ចំណូលអំឡុងពេលជំងឺកូវីដ-19 ចំនួន ១០០នាក់ ដែល សុទ្ធតែជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងនោះមួយគ្រួសារទទួលបានអង្ករ ១បាវ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២០០,០០០រៀល។ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរ គុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល៥ឆ្នាំ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មីដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់៥ម៉ឺនដុល្លារក្នុង១ឆ្នាំក្នុងរយ:ពេល៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕