រាជធានីភ្នំពេញ ៖ តារាសម្ដែងរាងសង្ហាលោក ថមមី បានបង្ហោះរូបភាពជាច្រើនសន្លឹកស្ថិតក្នុងឈុតរាត្រីស្ដើងពណ៌ក្រហមលេចសាច់សរចំហរដើមទ្រូង តែងមុខបែបកំប្លែងគួរឲ្យអស់សំណើច ដើម្បីឲ្យមានភាពរីករាយក្នុងគ្រួសារ ខណៈភរិយាកំពុងមានអារម្មណ៍ហត់នឿយ ដែលភ្ជាប់ដោយសំណេរថា៖ «បាទបងប្អូនមុនគេងសូមមើលរូបភាពប៉ុន្មានសន្លឹកនេះសិនណា គ្រាន់តែលឺថាប្រពន្ធខ្ញុំប្រាប់ថាប្តីស្អែកអូនដឹងងើបទៅថតរួចអត់ទេ អូនអត់មានកំលាំងកាយកំលាំងចិត្តសោះ មានឯណាប្តីលឺហើយភ្លាមគឺថាអាដែងនែកគិតរិះរកក្បាច់ថ្មីយកមកតែងឲ្យប្រពន្ធមើលភ្លាមសើចភ្លាម មានកំលាំចិត្តកំលាំងកាយភ្លាមតែម្តង»។

ជាមួយគ្នានោះ ស្វាមីដ៏ល្អប្រពៃរបស់តារាចម្រៀងហង្សមាសអ្នកនាង សួស វីសា បានបន្តរៀបរាប់ចំណុចធ្វើឲ្យជីវិតគ្រួសារកាន់តែពោរពេញដោយសុភមង្គលថា៖ « នេះហើយជីវិតប្តីប្រពន្ធសុខចិត្តធ្វើជាធ្វើឆ្គួតដើម្បីឲ្យអូនបានសើចសប្បាយបំបាត់ភាពនឿយហត់ Mylove សំខាន់លួចរ៉ូបគាត់យកមកស្លៀកពាក់ឥឡូវរហែកអស់ហើយ (នារីសាច់ដុំយក្ស) Good Night ja ឃើញរូបអូនសង្ឃឹមថាសុបិនល្អចុះកុំសុបិនវ៉ៃអូនណា»៕