រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រហែលនៅចាំមិនទាន់ភ្លេចឡើយ ពីខ្សែភាពយន្ដខ្មែរដែលល្បីកក្រើកកាលពីជាង១០ឆ្នាំមុនរឿង «មរណមាតា» ដែលមានតួឯកស្រីមហាកម្សត់អ្នកនាង លី ចាន់សីហា និង ឡោម លក្ខិណា ជាតួឆ្នាសដែលកាលណោះមិនថាចាស់ក្មេងពេលបានទស្សនាច្បាស់មិនអាចទប់អារម្មណ៍ខ្សឹកខ្សួលអួលដើមកហូរទឹកនេត្រា និងភ័យបុកពោះព្រោះតែខ្សែជីវិតដ៏មហាកម្សត់នៃសាច់រឿង ។

ដោយឡែកក្រឡេកមកមើលពីជីវិតរស់នៅបច្ចុប្បន្នវិញតួស្រីពីរដួងពោរពេញដោយសមត្ថភាពខាងលើ បានកំពុងតែទទួលបានភាពជោគជ័យក្នុងអាជីពសិល្បៈ និងមុខជំនួញ ខណៈសម្រស់ទៀតសោតតួឯក លី ចាន់សីហា និង ឡោម លក្ខិណា ប្រែប្រួលខ្លាំងស្ទើរនឹកស្មានមិនដល់ធ្វើឱ្យមហាផ្ទុះការសរសើរផងដែរ ។ តែយ៉ាងណាបច្ចុប្បន្នអ្នកនាង លី ចាន់សីហា ក៏ត្រូវបានជាប់ស្ពាយឈ្មោះជាអ្នកមេម៉ាយកូនមួយ រីឯ ឡោម លក្ខិណា ទើបភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីក្រោយស្វាមីទទួលមរណភាពជាងមួយឆ្នាំ ៕