រាជធានីភ្នំពេញ ៖  ដើម្បីប្ដូរបរិយាកាសបន្ធូរអារម្មណ៍តានតឹងនឿយហត់ពីការងារ និងចង់ឃើញស្នាមញញឹមរបស់ អាង សុជាតា ហៅ ឈូឈូ តារាប្រុសខ្ពស់សង្ហារបស់ផលិតកម្មរស្មីហង្សមាសអ្នកកម្លោះ សំ សុវណ្ណារ៉ាក់ សុខចិត្តលះបង់ឈ្មោះជាសុភាពបុរសមកធ្វើរឿងមួយដែលស្ទើរតែនឹកស្មានមិនដល់ សូម្បីមហាជនក៏ទប់សំសើចមិនបាន ។

ក្នុងរូបភាពប៉ុន្មានសន្លឹកបង្ហោះការពីយប់មិញ អតីតបេក្ខជនកម្មពិធីប្រឡងចម្រៀងលំដាប់ពិភពលោក  X-Factor Cambodia លោក សំ សុវណ្ណារ៉ាក់ បានធ្វើឫកញ៉ិកញ៉ក់ដូចកូនក្មេងដែលធ្វើឱ្យតារាសម្ដែងវ័យក្មេង អាង សុជាតា ហៅ ឈូឈូ សើចបិទមាត់មិនជិត ដោយភ្ជាប់មកជាមួយសំណេរយ៉ាងខ្លីដូច្នេះថា៖ «លើកទីមួយនៅក្នុងជីវិត ថតរូបស្ទីលបែបនេះ គ្រប់យ៉ាងព្រមព្រោះស្រលាញ់កូនក្មេង» ៕