រាជធានីភ្នំពេញ ៖ តារាសម្ដែង និងជាពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង បានបង្ហោះរូបភាពជាច្រើនបង្ហាញអារម្មណ៍ព្រឺសម្បុរ ខណៈជួបហេតុនឹកស្មានមិនដល់ច្រើនសន្ធឹក កំឡុងពេលធ្វើដំណើរឡើងភ្នំឱរ៉ាល់ ដោយរៀបរាប់ទាំងអារម្មណ៍ប្លែកខុសពីរាល់ដងថា៖ «ឡើងភ្នំឱរ៉ាល់មួយលើកនេះ ព្រឺខ្នង ព្រឺសម្បុរ និងជួបរឿងអស្ចារ្យជាច្រើននឹកស្មានមិនដល់»។

ជាមួយគ្នានោះ ប៉ែន ចំរុង បានបន្តបួងសួងដ៏វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមឃុំគ្រងឲ្យការធ្វើដំណើរប្រកបដោយក្ដីសុខសព្វគ្រប់ថា៖ «ថ្ងៃនេះថ្ងៃល្អពិសេស ថ្ងៃសីល ចំថ្ងៃព្រហស្បតិ៍ សូមមនុស្សកើតចិត្តស្មោះ បោះចោលសំរាមក្នុងចិត្ត សូមទេវតាថែរក្សាព្រឹក្សព្រៃវត្ថុស័ក្ដិសិទ្ធិទាំងមួយម៉ឺនលោកធាតុជួយថែរក្សាឲ្យមនុស្សគ្រប់រូបមានក្តីសុខសន្តិភាពផ្លូវចិត្ត សុខសប្បាយសុវត្ថិភាពគ្រប់ៗគ្នា សាធុៗៗ»៕