រាជធានីភ្នំពេញ ៖ តារាកំប្លែងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាអ្នកនាង ខ្ញុង គឺជាតារាស្រីមួយរូប ដែលពូកែខាងវោហារស័ព្ទមិនចេះរីងស្ងូត និងតែងតែផ្តល់សំណើចដល់បងប្អូនមហាជនសើចមិនចេះជិនណាយឡើយ។

បើងាកមកនិយាយពីជីវិតគ្រួសាររបស់នាងវិញ បន្ទាប់ពីនាង ចាប់ដៃសាងជីវិតគ្រួសាររួមជាមួយតារាកំប្លែងនាយកៃដ រួចមកឃើ​ញថា បានរយៈពេលជិតពីរឆ្នាំរួចមក ក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរផងដែរ។

ថ្មីៗនេះ ខ្ញុង បានធ្វើឲ្យមហាជន និងអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនាងបង្ហោះរូបប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញឲ្យពីសមក្មភាពកំពុងចាប់ត្រីជាមួយ នឹងក្រុមគ្រួសារដោយម្នាក់ៗប្រឡាក់ភក់ឡើងខ្មៅពេញដងខ្លួនមើលមិនចង់ស្គាល់ យ៉ាងសាមញ្ញដោយមិនខ្វល់ឈ្មោះខ្លួនជាតារាល្បីនោះឡើយ។ ខ្ញុង បានថ្លែងថា៖ «សប្បាយនឹងជីវិតបែបនេះគឺមានក្តីសុខម្យ៉ាងដែរ»។

ក្រឡេកទៅមើលមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមក្រោយឃើញ ខ្ញុង បង្ហោះរូបភាពយ៉ាងដូច្នេះភ្លាម ឃើញអ្នកគាំទ្របានចូលមកខមិនបែបលេងសើចថា៖ “ត្រូវលាបឡេវិញយ៉ាងតិច៣គីឡូទើបដូចដើមវិញហាហា”៕