រាជធានីភ្នំពេញ ៖ លោកស្រី ចន ច័ន្ទលក្ខិណា តារាសម្ដែងដ៏ល្បីឈ្មោះបានបង្ហាញសំណេរមួយយ៉ាងដូច្នេះថា៖ «កន្លងមកខ្ញុំឃើញអ្នកសិល្បៈម្នាក់ឧស្សាហ៍ថតរូប និងវីដេអូបែបរមូលៗ និងលក្ខណៈមិនសមរម្យថ្លៃថ្នូរ ដោយមិនមានប្រធានបទជាក់លាក់ពិតប្រាកដក្នុងការសម្តែងនៃការងារសិល្បៈ តើចង់បង្ហាញពីអ្វី ពីការងារ ឬអារម្មណ៍មិនប្រកតី? បើសកម្មភាពទាំងនោះប្អូនដកស្រង់ចេញពីឈុតឆាកក្នុងភាពយន្ត ឬ MV មកបង្ហោះក្នុង Acc Facebook របស់ប្អូនផ្ទាល់ នោះបងមិនទើសទេ តែបើប្អូនថតលេងដើម្បីបង្ហោះចង់បានតែការ Like. Share. Comment គឺជាទង្វើអសីលធម៌មួយក្នុងនាមអ្នកសិល្បៈ» ។

ក្នុងសំណេរដដែលលោកស្រី ចន ច័ន្ទលក្ខិណា បានបន្តដោយបំណងក្នុងចិត្តទៀតថា៖ «បងមិនចង់ឲ្យទស្សនិកជនមើលងាយរាលដាលដល់អ្នកសិល្បៈដែលមានអាជីពពិតប្រាកដកំរិតស្តង់ដារថ្លៃថ្នូរ និងមានសីលធម៌ល្អក្នុងសង្គម Social Media  ដូច្នេះសូមប្អូនពិចារណាឡើងវិញ និងធ្វើខ្លួនឲ្យមានសីលធម៌ជាសាធារណៈក្នុង Social Media បំណងល្អពីបងស្រីរៀមច្បងសិល្បៈម្នាក់ដែលមិនប្រើងារជាប្រធានសមាគម» ៕