ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kids Cambodia កុមារា លឹម ដារាជ ទោះមិនបានទទួលពាននៅក្នុងកម្មវិធីក៏ដោយ តែថ្មីៗនេះ កុមារាម្នាក់នេះ ក៏ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលនឹងក្តីប្រាថ្នា ចង់ល្បីឲ្យបានស្មើនឹង រៀមច្បង នី រតនា ។ បង្ហាញនៅលើគណនីហ្វេសប៊ុក ភ្ជាប់នឹងរូបថតមួយសន្លឹក ថតជាមួយ នឹងម្ចាស់​ពាន​Cambodian Idol season1 លោក នី រតនា។

ក្នុងហ្វេសប៊ុកនោះកុមារា លឹម ដារាជ រៀបរាប់បង្ហាញថា «ក្តីស្រមៃរបស់ខ្ញុំគឺចង់ល្បីដូចជាគាត់»។ ព្រមនឹងការបង្ហាញមហិច្ឆិតា ដោយភាពក្លាហ៊ាននោះ ដារាជ ក៏អះអាងទៀតថា «យ៉ាងណាខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពខ្ញុំ ព្រោះខ្ញុំដឹងថា សមត្ថភាពខ្ញុំនៅមានកម្រិតហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងអាចទទួលបានឱកាសច្រើនក្នុង ការបញ្ចេញសមត្ថភាពផងទៅចុះ»៕