រាជធានីភ្នំពេញ ៖ តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ ប្រុសឡា នៅពេលថ្មីៗនេះ បានបង្ហោះសារដាស់តឿនសតិអារម្មណ៍និយាយពីបញ្ហាគ្រឿងញៀនចែករំលែកដល់បងប្អូនមហាជន ជាសាធារណៈលើគណនីហ្វេសប៊ុករបស់ខ្លួនដោយលោកសរសេររៀបរាប់ថា ៖ «ថ្នាំញៀនប្រភេទ ម៉ាទឹកកក នៅពេលដែលវាអស់ជាតិ វាធ្វើមនុស្សអស់កំលាំង គេងរហូត ស្ពឹកៗ គិតអីក៏មិនចេញដែរទាមទារឲ្យប្រើប្រាស់វាបន្តទៀត »។

ប្រុសឡា តារាចម្រៀងម្ចាស់បទ «សក់ខ្លី» បន្ថែមន័យហាក់ដាស់តឿនស្មារតីក្នុងសំណេរខ្លីទៀតថា៖ «ការប្រើប្រាស់វាច្រើនលើសកំរិត អត់គេង អត់ហូប ធ្វើឲ្យសតិចុះខ្សោយគ្រប់គ្រងខ្លួនឯងមិនបាន ក្លាយជាមនុស្សឆ្កួត ប្តូរអត្តចរិត ក្បត់មិត្តភក្តិ និងគ្រួសារ»៕