រាជធានីភ្នំពេញ ៖ តារាសម្ដែងរាងសង្ហាលោក អ៊ិន សិទ្ធា បានបង្ហោះសារបង្ហាញអារម្មណ៍ក្ដៅស្លឹកត្រចៀកក្រៃលែង ខណៈមានជនអនាមិកលួចបង្កើតគណនីហ្វេសប៊ុកបន្លំជារូបលោក ហើយធ្វើសកម្មភាពឆាតទៅគណនីហ្វេសប៊ុកផ្សេងបបួលប្រព្រឹត្តអំពើស្មោកគ្រោក ដែលរៀបរាប់ទាំងឆួលច្រមុះ និងក្ដៅចិត្តថា៖ «សូមបងប្អូនប្រុងប្រយ័ត្ន បុគ្គលម្នាក់នេះផង មិនដឹងគាត់មានជំងឺអីទេ ! ឆាតបបួលគេមកដេកជាមួយ ស្ទើតែគ្រប់គ្នា»។

ជាមួយគ្នានោះលោក អ៊ុន សិទ្ធា បានបន្តទាំងហួសចិត្តមិនគួរមានមនុស្សធ្វើរឿងអាក្រក់ដាក់ខ្លួនបែបនេះ ហើយក៏សុំចិត្តបងប្អូនមហាជនចំពោះបញ្ហានេះថា៖ «បើមិនចូលចិត្តខ្ញុំទេ ក៏មិនគួរធ្វើដាក់ខ្ញុំដល់ថ្នាក់នេះដែរ សូមបងប្អូនជួយ report បុគ្គលម្នាក់នេះផង ព្រោះនេះមិនមែនជា acc របស់ខ្ញុំទេ សូមអរគុណ»។ នៅពីក្រោមរឿងរ៉ាវប៉ះពាល់កិត្តិយសលោក អ៊ុន សិទ្ធា យ៉ាងធ្ងន់ធ្ងរបែបនេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិ ដោយឲ្យយោបល់ជៀសវាងមានបញ្ហាថ្ងៃក្រោយថា៖ «ខ្លាចណាស់បងរឿងបែបនេះ ដាក់ពាក្យបណ្តឹងទៅបង»៕