ភ្នំពេញ៖ ច្រើន​ខែហើយ​ដែល​ធ្លាយ​ដំណឹង តារាកំប្លែង​ស្រី​ក្នុង​ក្រុម​នាយក្រឹម ស្រីលាភ មា​ន​ផ្ទៃ​ពោះ​កូន​ភ្លោះ ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លា​យ​ ឪពុក​កូនក្នុង​ផ្ទៃ​ជានរណា ខណៈ​ការ​សន្និដ្ឋាន​ថា គ្មាន​នរណា​ក្រៅ​ពី​ នាយ ក្រឹម​​​។

ដែល​ទើប​តែ​ថ្មីៗក៏​ផ្ទុះ​ថា ភរិយា​ស្រប​ច្បាប់នាយ ក្រឹម កំពុងត្រឡោតខឹង​រឿង​ស្រីលាភ មានកូន នឹង​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការទៀតផង​។

នៅព្រឹក​ថ្ងៃ​ទី​២៥ខែសីហា បណ្តាញសង្គម​ផ្សព្វផ្សាយ​ថា ភរិយា​ស្រប​ច្បាប់​របស់​តារា​កំប្លែង​ល្បី​ឈ្មោះនា​យក្រឹ​ម បាន​ចេញ​មុខ​ចោទ​ប្រកា​ន់តា​រាកំ​ប្លែង​ស្រីវ័​យក្មេ​ងដៃ​គូនា​យ​ក្រឹ​ម​ គឺ​កញ្ញា​ស្រី​លាភ ហៅនាងព្រលិត ថា បានដណ្តើមប្តីរបស់គាត់ (នាយក្រឹម) លួ​ចទា​ក់ទ​ង​គ្នា​រហូតមានផ្ទៃពោះកូនភ្លោះ​៥ខែព្រម​ទាំង​បង្ខំ​ឱ្យ​នា​យក្រឹម លែង​លះគា​ត់ជា​ប្រ​ព​ន្ធ​ទៀ​ត ទើប​គា​ត់កើតទុក្ខមិន​សុខ​ចិត្ត ក៏សម្រេចដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីឱ្យច្បា​ប់ជួ​យរ​ក​យុ​ត្តិ​ធម៌។

​​ជាមួយគ្នានោះ​ក៏​មាន​ការបញ្ជាក់ថា អ្នកស្រីវង់ ឡុងមុន្នី ជាភ​រិ​យា​ស្របច្បាប់របស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំ​ប្លែង​ល្បី​​ល្បាញ បានរៀបរាប់ទាំងឈឺចាប់ថា អ្នកស្រី​ពិត​ជាមា​ន​ការ​សោកស្តាយណាស់ ដែលខំចំណាយ​ពេល​វេលាជួយ​យឹត​យោង​នាងគង់ ច័ន្ទ​ស៊ីណា​ ហៅស្រីលាភ ឱ្យផុតពីភក់ជ្រាំ បាន​ចូល​លេង​កំប្លែងជាមួយនឹងស្វាមី រហូ​តបា​នល្បី​ឈ្មោះ ​បែរជា​លួច​យកប្តី​គាត់ជាមេក្រុមទៅវិញ ថែមទាំងថ្លើ​មធំ​ដើរ​បរិ​ហារ​កេរ្តិ៍​បង្កើ​តរឿ​ង​អា​ស្រូ​វដល់គ្រួសារអ្នកស្រីទៀតផង។

ចំពោះ​រឿងថា ស្រីលាភ មាន​ផ្ទៃពោះ​កូនភ្លោះត្រូវបាន​ទម្លាយ​ជា​សា​ធារណៈ ខណៈស្រីលា​ភ​ ក៏​បានពោល​ប្រាប់​អ្នក គាំទ្រក្នុង​ហ្វេ​ស​ប៊ុកថា កូន​ក្នុងផ្ទៃមាន​អាយុ៥ខែហើយ ។ ប៉ុន្តែ​ដោ​យ​ឡែក​ព័ត៌​មាន​ផ្ទុះ​ថា ប្រពន្ធនាយ ក្រឹម កំពុង​ខឹងច្រឡោតនិង​ស្រីលាភ លួក​ថ្មើមនោះ នៅ​មិនអាចសុំ​ការបកស្រាយ​ពី​នាយ ក្រឹម​យ៉ាង​ណា​នោះ​ទេ ខណៈមិន​អាច​ទំនាក់​ទំនងបាន ។