រាជធានីភ្នំពេញ ៖ នាយ ចយ គឺជាតារាកំប្លែងនៅក្នុងក្រុមកំប្លែងនាយក្រឹម បានធ្វើឱ្យគ្រប់គ្នាមហាជនទូទៅច្រណែននឹងសំណាងរបស់ខ្លួនជាខ្លាំង ក្រៅពីទទួលបានភាពល្បីលើវិស័យកំប្លែង នាយក៏រៀបការជាមួយភរិយាយ៉ាងស្រស់ស្អាតផងដែរ។

បន្ទាប់ពីអ្នកទាំង២បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អស់រយៈពេលប្រមាណជាង២ឆ្នាំរូចមកក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃផងដែរ ហើយបើគិតរហូតមកដល់ពេលបច្ចុប្បន្ន កូនប្រុស នាយ ចយ មានអាយុជាង១ខួបហើយ មើលទៅស្អាតសង្ហាខ្លាំងឃើញហើយគួរឲ្យស្រលាញ់តែម្តង។

ខណៈដែលនៅពេលថ្មីៗនេះគេឃើញនៅលើគណនីហ្វេសប៊ុកភិយារបស់ នាយចយ បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួនប៉ុន្មានសន្លឹកដោយភ្ជាប់ជាមួយសំណេរថា ៖ «ជំរាបសួរអ៊ំ ពូ មីង អូនចេញពីពេទ្យមកដល់ផ្ទះហើយ អូនជាសះស្បើយហើយ អរគុណខ្លាំងណាស់អ៊ំ ពូ មីង ទាំងអស់គ្នាដែលបានជូនពរអូនជាពិសេសអូនសូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យធំធំដែលបានមើលថែអូនយ៉ាងដិតដល់ និងធ្វើឲ្យអូនចេះខ្លាចពេទ្យ (មិនចាំបាច់ឃើញមុខពេទ្យទេគ្រាន់តែឮសម្លេងគោះទ្វារក៏រត់ដែរ»៕