រាជធានីភ្នំពេញ ៖ តារាចម្រៀង និងសម្ដែងចាស់វស្សាលោក ហេង ប៊ុនលាភ ជាតារាចម្រៀងមួយដួងដែលទទួលប្រជាប្រិយភាពខ្លាំងកាលពីជាង១០ឆ្នាំមុន តាមរយៈការសម្ដែងខ្សែភាពយន្ដល្បីៗជាច្រើន និងបទចម្រៀងពីរោះៗរាប់មិនអស់ដែលបានចាក់ចំបេះដួងអ្នកស្ដាប់ឱ្យនៅតែចងចាំមិនភ្លេច ជាក់ស្ដែងដូចជាបទ «ទឹកភ្នែកស្វាមីស្រីឡង់សេ», «វិប្បដិសារីប្រុសក្ងោកមាស», «សឹកហួសព្រោះស្នេហ៍» ជាដើម ។

បើទោះជាមានភាពល្បីល្បាញធ្លាប់ចេញច្រៀងដល់ក្រៅប្រទេសក្ដីតារាចម្រៀងជើងចាស់លោក ហេង ប៊ុនលាភ បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាពន់ពេកនៃការបាត់ដំណឹងពីអាជីពជាតារាចម្រៀងនេះ ខណៈអ្នកខ្លះបានគិតថារូបលោកទៅរស់នៅក្រៅប្រទេសថែមទៀតផង តែបច្ចុប្បន្នរូបលោកកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែយ៉ាងណា បើទោះបីជាលោកស្ងាត់បាត់មុខយូរពីសិល្បៈក៏ពិតមែន តែកេរ្ដិ៍ឈ្មោះ និងស្នាដៃចម្រៀងរបស់លោកមហាជននៅចាំមិនភ្លេចឡើយ និងចង់ឃើញលោកវិលត្រឡប់ចូលក្នុងវិស័យនេះវិញផងដែរ ៕