រាជធានីភ្នំពេញ ៖ ឌី សូនីតា តារាសម្ដែង ម្សិលមិញនេះបានបង្ហោះឃ្លីបវីដេអូប្រមាណប៉ុន្មានជាង៦នាទីច្រៀងរាំយ៉ាងសប្បាយរួមបុរសកំពូលស្នេហ៍ អេឡិក ហ្សូរ៉ា និងមិត្តភក្ដិចាស់ថ្មីជាច្រើននាក់លើឆាកតន្រ្តី ប៉ុន្តែតារាស្រីដែលតែងថ្លែងផ្ដាំផ្ញើដល់មនុស្សជុំវិញខ្លួនឱ្យរឹងមាំពេលជួបរឿងលំបាករូបនេះ បែរជាស្រក់ទឹកភ្នែកមុខមហាជនលែងគិតខ្មាសអៀនព្រោះតែរឿងមួយនេះ ។   ឮ

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ឌី សូនីតា បានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «ទប់អារម្មណ៍តាំងពីផ្ទឹមរហូតដល់កាត់នំចុងក្រោយទប់លែងជាប់ក៏យំតែម្តងទៅមិត្តភក្តិដែលរាប់អានគ្នាយូរជាងគេគឺឯងជាង២០ឆ្នាំហើយ ហើយបើគិតពីសាច់ដែលឯងនៅក្បែរខ្ញុំជាប់ក៏ជាង៦ឆ្នាំដែរ ហើយបើនិយាយអោយអស់ពីរឿងរ៉ាវកំសត់ជាមួយគ្នាខ្លាំងជាងប្តីទៀតឯងជាមិត្តដែលមិនចេះធំសោះក្នុងកែវភ្នែកខ្ញុំឯងនៅឡិកឡក់មិនដឹងអីឯងនៅតែជាមនុស្សចោលម្សៀតដែលខ្ញុំតែងតែជេស្តី ឯងនៅតែជាមនុស្សសុខចិត្តស្លាប់ជាមួយខ្ញុំទាំងដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយ»។

ក្នុងសំណេរដដែលតារាសម្ដែងស្រីរូបនេះបន្តថា៖ «ថ្ងៃនេះមនុស្សចោលម្សៀតដែលខ្ញុំតែងតែហៅបង្អាប់ជេរស្តីត្រូវមានគ្រួសារហើយត្រូវមានគូរហើយ ត្រូវរៀបការហើយឯងគោរពពាក្យសន្យាមែន ឯងថាទាល់​តែយើងមានប្តីទើបឯងយកប្រពន្ធនឹកឃើញពាក្យនេះលើកណាក៏អួលដើមក លើកនេះឯងក៏សូមឲ្យមិត្តម្នាក់នេះច្រៀងចំរៀងសំរាប់ថ្ងៃពិសេសឯង យើងក៏ច្រៀងទាំងអួល ដោយសារយើងមានកូនឯងក៏សុខចិត្តពន្យារការដើម្បីចាំឲ្យយើងឆ្លងទន្លេរឹងដៃជើងសិន ពេលនេះយើងក៏បានសំរេចគោលបំណងឯងបាន យើងក៏មានចំណែកបន្តិចបន្តួចពីជំនួញរបស់យើងគឺសម្អាងការដើម្បីរៀបកម្មវិធីជូនឯង ឯងមិនមានអ្វីទាំងអស់តែឯងជាមនុស្សដែលស្មោះត្រង់ មិនដែលចោលយើងមិនដែលក្បត់យើង មិនដែលធ្វើអោយយើងឈឺ ទាំងយើងទាំងឯង ទាំងមិត្តទាំងអស់រំភើបណាស់ហើយក៏សប្បាយចិត្តណាស់ដែលឯងលក់ដាច់ណាមិត្ត You are still my best friend»៕