រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីអ្នកនាង ស៊ឹម សូលិកា ដែលកន្លងមកអ្នកនាងតែងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីលើបណ្តាញសង្គមជាញឹកញាប់ រហូតធ្វើឲ្យមហាជនជាច្រើនតែងតែតាមដានពីជីវិតគ្រូសាររបស់ទាំងពីរមិនដាច់ពីក្រសែភ្នែកនោះឡើយ។

ជាក់ស្ដែងនៅពេលថ្មីៗនេះអ្នកនាង ស៊ឹម សូលិកា បានសាងភាពភ្ញាក់ផ្អើលសារថ្មីដោយបានបង្ហោះរូបភាពមួយសន្លឹករំឭកអនុស្សាវរីយ៍គ្រាដែលតារាស្រីរូបនេះរៀបអាពាហ៍ពិពាហ៍រួមស្វាមី។ ជាមួយគ្នានេះដែរភរិយា របស់លោក អេង ឫទ្ធី ក៏បានភ្ជាប់ជាមួយសំណេររៀបរាប់យ៉ាងវែងអន្លាយថា ៖ «ឱណា….បងព្រះថោង បងតោងឲ្យជាប់ជាមិត្ត ជាបងប្រុស ជាឧត្តមស្វាមី ហើយក៏ជាបាវសាក់ សម្រាប់ខ្ញុំបញ្ចេញកំហឹងម្ដងៗដែរ ពេលខ្លះគាត់គឺជាគ្រូពេទ្យ ជាអ្នកបំរើដ៏ស្មោះត្រង់របស់ខ្ញុំ»។

តារាសម្ដែងតួឯកស្រីរឿង «នេសាទក្រពើ» ជាពិសេសគឺយល់ចិត្តប្រពន្ធណាស់ (មិនមែនខ្លាចប្រពន្ធដូចខ្លាទេណា គឺគោរពសិទ្ធិប្រពន្ធ សូមបញ្ជាក់) អ្វីដែលប្រពន្ធធ្លាប់និយាយប្រាប់តាំងពីមុនរៀបការ រហូតមកដល់ពេលនេះ គឺគាត់មិនដែលធ្វើខុសអ្វីដែលប្រពន្ធត្រូវការ ចង់បាននោះទេ គាត់បានបំពេញបំណងប្រពន្ធគ្រប់យ៉ាង ព្រោះគាត់ដឹងចិត្តដឹងពីគុណវិបត្តិប្រពន្ធយ៉ាងច្បាស់លាស់ថាប្រពន្ធចិត្តដាច់ រឹងរូសមិនងាយផ្សះផ្សារ មិនចូលចិត្តមានគេ ត្រួតត្រា បង្គាប់ បញ្ជាមិនទទួលយកភាពសាំរំខាន អត់របៀប»៕