រាជធានីភ្នំពេញ ៖ តារាចម្រៀងដ៏ល្បី ឈ្មោះរបស់ផលិតកម្មថោនពីរដួង លោក ករុណា ពេជ្រ និង សុគន្ធ ថេរ៉ាយុ ជារឿយៗគេតែងឃើញអ្នកទាំងពីរតែងបង្ហោះសារ និយាយឌឺដងចំអន់លេងសើចដាក់គ្នាទៅវិញទៅមកនៅលើបណ្តាញសង្គមជាញឹកញាប់ផងដែរ។

ដោយឡែកស្រាប់តែនៅពេលថ្មីៗ នេះគេឃើញនៅលើគណនីហ្វេសប៊ុករបស់លោក ករុណា ពេជ្រ បានបង្ហោះរូបភាពមួយសន្លឹករួមជាមួយសុគន្ធ ថេរ៉ាយុ ដោយភ្ជាប់ជាមួយសំណេររៀបរាប់ដែលគ្រប់គ្នាមិននឹកស្មានដល់ថា ៖

“បងប្អូន ជួយបញ្ចេញយោបល់ម្នាក់មួយមកណា …. បញ្ចេញយោបល់បានល្អ គឺ មាន រង្វាន់…អរគុណ ជាងថត លើកទី មួយ ហើយ ដែលអាចអូស ខ្ញុំ ជាមួយ Sokun Therayu Heng ថតជាមួយគ្នាបាន ព្រោះ ជាង 17 ឆ្នាំហើយ គឺ ថាមិនដែលថតជាមួយគ្នាជាដាច់ខាត”៕