រាជធានីភ្នំពេញ ៖ មហាជនជាច្រើនប្រាកដជាបានស្គាល់ច្បាល់ណាស់ហើយ នូវតារាកំប្លែងជើងចាស់ប៉ុន្មានរូបនេះគឺនាយ ក្រឹម និងភរិយាដ៏ស្រស់ស្អាតអ្នកនាងស្រីលាភ យាយអឿន និងយាយយ៉យ ដែលកន្លងមកធ្លាប់តែធ្វើឲ្យពុកម៉ែបងប្អូនជាច្រើនសប្បាយរំសាយអស់ទុក្ខកង្វល់ តាមរយៈការប្រើពាក្យសម្តីកំប្លុកកំប្លែងរបស់ពួកគាត់ម្នាក់ៗ។

ជាក់ស្តែងនៅពេលថ្មីៗនេះគេឃើញនៅលើគណនីហ្វេសប៊ុករបស់ ស្រីលាភ ដែលត្រូវជាភរិយារបស់នាយ ក្រឹម បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីដំណើរកម្សាន្តមួយនៅលើទឹកដីភ្នំស្រង់រួមជាមួយរៀមច្បង ដោយក្នុងនោះឃើញ យាយអឿន យាយយ៉យ ផងដែរកំពុងឈរថតរូបបង្អួតសម្រស់កាច់រាងដាក់គ្នាអមដោយទេសភាពយ៉ាងស្រស់ស្អាតដោយមើលទៅម្នាក់ៗមានសម្រស់មិនចាញ់តារាម៉ូដែលនោះឡើយ។ ហើយជាមួយគ្នានេះដែរភរិយារបស់នាយ ក្រឹម ក៏បានភ្ជាប់ជាមួយសំណេរខ្លីថា៖ “ទេសភាពភ្នំស្រង់ នាពេលល្ងាចស្អាតណាស់”៕