រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ផន ស្រីខួច ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ទៅលើការបកស្រាយចម្រៀងរបស់ ខ្លួន ជាមួយទឹកដមសំនៀងយ៉ាងពីរោះរណ្តុំ នាពេលកន្លងមក ។

ដោយឡែកកាលពីម្សិលមិញនេះ គេឃើញនៅលើគណនីហ្វេសប៊ុករបស់ កញ្ញា ផន ស្រីខួច បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញទឹកមុខរាងកាចបន្តិច តែមើលទៅនៅតែស្រស់ស្អាតដដែលជាមួយរូបសម្រស់ដ៏ស្រស់សោភារបស់តារាស្រីរូបនេះ ។

ជាមួយគ្នានេះដែរ តារាចម្រៀងដ៏ល្បីរបស់ផលិតកម្មហង្សមាសរូបនេះ ក៏បានភ្ជាប់ជាមួយសំណេរបែបចាក់ដោតរៀបរាប់ពីជីវិតរស់នៅប្រចាំថ្ងៃថា ៖ «ជីវិត» ពេលខ្លះប្រៃជាងអំបិល ពេលខ្លះជូរជាងស្វាយ ពេលខ្លះចត់ជាងខ្វិត ពេលខ្លះទៀតផ្អែមជាងទឹកឃ្មុំ ប៉ុន្តែទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយកម្លាំងចិត្ដដ៏ធំពីខ្លួនឯងតែងតែធ្វើឲ្យខ្ញុំមានស្នាមញញឹមបានគ្រប់ពេល៕