រាជធានីភ្នំពេញ៖តារាចម្រៀងជើងចាស់ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញអាការៈជើងដែលត្រូវកំពប់ខ្លាញ់ក្ដៅស្រោចពីលើ បណា្ដលឲ្យមានសភាពឈឺចាប់ និងហើមខ្លាំង ក្នុងនោះក៏មានពងបែក និងស្បែករបកផ្ទាំងៗគួរអាណិតផងដែរ។

ជាមួយគ្នានោះ លោក សាន ផានិត បានភ្ជាប់នូវសារបង្ហាញអារម្មណ៍ឈឺចាប់ និងមិនសប្បាយចិត្តជាពន់ពេក ខណៈស្ថានភាពរលាកខ្លាញ់មួយទំហឹងនៅពេលនេះ អាចធ្វើឲ្យអាក់ខានមិនបានបំពេញការងារនៅប៉ុន្មានថ្ងៃខាងមុខថា« ហ៊ី ! ខ្ញុំហើយខ្ញុំ កាងារទើបនិងចាប់ផ្តើមមាននិងShowនៅខាងមុខខ្លះផង សែដណាស់ កំពប់ខ្ទះខ្លាញ់ស្រោចលើជើងចូល៣ថ្ងៃហើយ»។ យ៉ាងណាមិញ នៅពីក្រោមការបង្ហោះរបស់លោក សាន ផានិត គេឃើញមានអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះនូវក្ដីអាណិតខ្លាចចិត្តជាខ្លាំង ដោយក្នុងនោះក៏បានជូនពរឲ្យអាយដលខ្លួនឆាប់ជាសះស្បើយថា«ពុទ្ធោអើយ! ឆាប់ជាសះស្បើយណា៎បង»៕