រាជធានីភ្នំពេញ៖កាលពីម្សិលមិញនេះ តារាចម្រៀងហង្សមាសអ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញស្នាមញញឹមរីករាយ និងសុភមង្គលពិតៗរួមគូស្នេហ៍បណ្ដូលចិត្តគឺតារាសម្ដែងលោក ឆឹម សក្កដា ថែមភ្ជាប់ដោយពាក្យផ្អែមស្រទន់ ដើម្បីលួងចិត្តមនុស្សជាទីស្រឡាញ់របស់ខ្លួន ខណៈជាប់រវល់គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ជីវិតស្នេហាផងដែរ។

សំណេរបង្ហាញក្ដីស្រឡាញ់ចំពោះគូស្នេហ៍ ដើម្បីញ៉ាំងឲ្យជីវិតគូកាន់តែផ្អែមល្ហែមលើសមុននោះ ត្រូវបានម្ចាស់បទ«អូនយំបងលួងគេ»រៀបរាប់យ៉ាងមានន័យ ធ្វើឲ្យ ឆឹម សក្កដា ស្ដាប់ទៅត្រជាក់ចិត្តបំផុតថា«ម្នាក់នឹងខឹងខ្ញុំហើយ ថាខ្ញុំរវល់រហូតអត់មានពេលនិយាយគ្នា ហាហាហាហាហហា ខឹងសិនទៅ ចាំគេទៅលួង តែបើអត់ឃើញលួង មកលួងវិញផង»៕