រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ និងសាទរយ៉ាងខ្លាំង ​ក្រោយឃើញទិដ្ឋភាពដ៏អធិកអធមនៃពិធីមង្គលការមួយដែលបានរៀបចំតុបតែងលម្អយ៉ាងស្រស់ប្រណិត ដោយមានទាំងរថយន្ដសេរីទំនើបៗតម្លៃខ្ទង់លានដុល្លារ​តម្រៀបជាជួរលើដងផ្លូវថែមទៀតផង ។

តែយ៉ាងណាងាកមកដឹងពីកូនកំលោះវិញ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត រីឯកូនក្រមុំមានឈ្មោះ ឈឺន ស្រីដែន ដែលជាប្អូនស្រីពៅរបស់ភរិយាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ។ អ្វីដែលពិសេសទៀតនោះ មង្គលការដ៏គគ្រឹកគគ្រេងនេះ មានវត្តមានតារាល្បីៗលំដាប់ប្រទេសជាច្រើនដួងដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សេរីមុន លោក ខេម តន់ ចាន់សីម៉ា និងជាច្រើនរូបទៀតបានចូលរួមផ្ដល់កិត្តិយសដល់កូនកំលោះកូនក្រមុំ និងញ៉ាំងកម្មពិធីឱ្យកាន់តែមានភាពសប្បាយរីករាយផងដែរ ៕