រាជធានីភ្នំពេញ ៖ ថ្មីៗនេះអតីតបេក្ខភាពកម្មវិធី Cambodia Idol កញ្ញា សោភា ទេពី បានបង្ហោះរូបភាពមួយសន្លឹក រួមតារាចម្រៀងផលិតកម្ម Galaxy Navatra លោក វង្ស ថាណាន់ ដោយអ្នកទាំងពីរគ្រងនូវឈុតសម្លៀកបំពាក់កូនកំលោះកូនក្រមុំ យ៉ាងស្រស់ស្អាត កែវភ្នែកត្របាញ់រកគ្នាយ៉ាងផ្អែមល្ហែម ទឹកមុខពោរពេញដោយស្នាមញញឹមពព្រាយ ជិតស្និទសាកសមជាគូស្នេហ៍ពិតៗ ដោយឆ្លៀតភ្ជាប់នូវសម្ដីយ៉ាងមានអត្ថន័យ ញ៉ាំងឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍សន្ធឹកសន្ធាប់ផងដែរ។

ជាមួយគ្នានោះ ពាក្យពេចន៍យ៉ាងមានន័យបង្ហាញពីជីវិតមនុស្សទម្រាំមានគូជីវិតសមប្រកបនេះ ត្រូវបាន សោភា ទេពី រៀបរាប់ដូច្នេះថា«មិនមែនងាយទេដែលជ្រើសរើសមនុស្សម្នាក់មកធ្វើជាគូអនាគតដើរផ្លូវរួមសុខរួមទុកជាមួយគ្នាបើរើសត្រូវនឹងជួបសេចក្តីសុខតែបើរើសខុសនឹងត្រូវឈឺចាប់អស់មួយជិវីតព្រោះមួយជាតិរៀបការបានតែ1ដងទេ ជិវិតប្តីប្រពន្ធខុសត្រូវចេះកែតម្រូវគ្នា លើកទឹកចិត្តអោយគ្នាទៅវិញទៅមក មិនយកកំហឹងមកដោះស្រាយបញ្ហា ចេះអត់អោនអោយគ្នា ទៅវញទៅមកនោះទើបមានថ្ងៃ ព្រះថោងតោងស្បៃ»៕