រាជធានីភ្នំពេញ ៖ វីដេអូថតបានដោយកាំមេរ៉ាសុវត្ថិភាព ដែលបង្ហាញករណីផ្ទុះឆេះ power bank ដែលសាកថ្មទុកចោលរយៈពេលយូរក្នុងបន្ទប់ធ្វើការ និងបង្កឲ្យភ្លើងឆាបឆេះខ្លាំងគួរសមផងដែរ ដោយក្នុងករណីនេះដែរសូមអំពាវនាវដល់បងប្អូនដែលសាកថ្មគ្រឿងអេឡិចត្រូនិចទុកចោលរយៈយូរ មេត្តាមានប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានោះ នៅក្នុងវីដេអូផ្ទុះ Power Bank នេះដែលបានផ្សព្វផ្សាយដោយតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ ក៏មាននូវសម្លេងរៀបរាប់បន្ថែមបញ្ជាក់ហេតុការណ៍ និងផ្ដែផ្ដាំដល់បងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះចំណុចនេះថា៖ «សូមអ្នកទាំងអស់គ្នា ប្រុងប្រយ័ត្នទាំងអស់គ្នា កុំឲ្យបញ្ហានេះកើតឡើងវាអាចប៉ះពាល់ ឬឆេះដល់គេហដ្ឋានរបស់យើងក៏បាន ចឹងយើងគួរប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះការសាកថ្ម ឬការដោតថ្មទូរស័ព្ទ យើងអាចពេលឈប់សាកត្រូវដកចេញទៅ កុំឲ្យមានបញ្ហាដូចក្នុងវីដេអូនេះ»៕