ភ្នំពេញ៖ ក្រោយមានដំណឹងថា ប្រពន្ធ គឺអ្នកនាងគង់ ច័ន្ទស្រីមុំ បង្ហាញលទ្ធផលស្នេហ៍ក្រោមចំណងអាពាហ៍ពិពាហ៍ជាង១ពាន់ថ្ងៃនោះ ថា ពេលនេះទទួលបានចំណងដៃ សមាជិកថ្មីចាប់កំណើតបាន៦សប្តាហ៍ជាងនោះ។ នៅលើអ៊ីនស្តាក្រាមរបស់លោក គឹម សីហា ដែលស្វាមីបានបញ្ចេញអារណ៍ ដែលទទួលបានដំណឹងដ៏ល្អនេះថា «សួរខ្លួនឯងថា : មានអាម្មណ៍ម៉េចដែរនៅពេលព្រឹកឡើងភ្ញាក់ពីគេង ប្រពន្ធចេញពីបន្ទប់ទឹកហើយយំ ! គាត់ប្រាប់ថា បងយើងមានហើយ ! ក្នុងចិត្តត្រេកអរជាខ្លាំង អត់គិតអីច្រើន នាំគ្នាទៅពេទ្យអូន ដើម្បីអោយច្បាស់ នឹងបានត្រៀមខ្លួន ។លទ្ធផលបញ្ជាក់ថា មានផ្ទៃពោះ6សប្តាហ៍3ថ្ងៃ ហើយ !»។

ក្នុងសារដដែលនោះលោកក៏បង្ហាញពីការត្រៀមខ្លួនធ្វើជាឪពុកគេដោយរៀបរាប់ទៀតថា«ត្រៀមខ្លួនក្លាយជាឪពុកម្តាយគេហើយណា ! Love u more than I can say Kong chansreymom»។ សាទរនឹងដំណឹងរីករាយសម្រាប់គូស្វាមី ភរិយាមួយគូនេះក៏មានទស្សនិកជនមួយចំនួនបានខមិនថា«ចូលរួមអបអរសាទរផង សីហា កាដូពិសេស បានមកដល់ សំរាប់អ្នកទាំងពីរ»។