រាជធានីភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដោយកាលពីប៉ុន្មានខែមុននេះតារាស្រីរូបនេះបានជួបទុក្ខធំបាត់បង់អ្នកមានគុណជាទីគោរពស្រលាញ់ គឺលោកឪពុករបស់ខ្លួនបានលាចាកលោកនេះគ្មានថ្ងៃត្រឡប់។

ដោយឡែកស្រាប់តែនៅមុននេះបន្តិច ចំថ្ងៃទី២ ខែ២ ឆ្នាំ២០២១ ដែលជាថ្ងៃកំណើតរបស់ខ្លួន ប៉ុន្តែអ្នកនាង ខាត់ សុឃីម ហាក់ជួបវិបត្តិក្នុងចិត្តទៅវិញ ធ្វើឲ្យបងប្អូនមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយនៅលើទំព័រហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះសារបែបអាក់អន់ស្រពោនចិត្តយ៉ាងដូច្នេះថា “បារម្ភខ្វល់ជ្រុលពេក ទៅមុខមិនរួច,យកចិត្តទុកដាក់ជ្រុលពេកក៏មិនមែនជារឿងល្អ ខ្លាចក្រែងចិត្តជ្រុលពេកវាទៅជាការពិបាក,មានក្ដីមេត្តាជ្រុលពេក ទៅជាលំបាកវេទនា, ជួយជ្រុលពេកហត់តែខ្លួនឯង, គ្រប់យ៉ាងគួរតែមួយល្មមសមរម្យ ទើបល្អត្រជាក់ត្រជុំមានលំនឹង”។

ក្រៅពីពាក្យហាក់អាក់អន់ស្រពោនចិត្តប៉ុន្មានឃ្លានេះ អ្នកនាង ខាត់ សុឃីម ក៏មិនភ្លេចដែរនូវអ្នកមានគុណរបស់ខ្លួនដែលបានឃ្លាតកាយអស់រយៈពេលប៉ុន្មានខែមកនេះ រហូតដាច់ចិត្តពោលពាក្យយ៉ាងកម្សត់ ទទូចសុំជីវិតឪពុកមកវិញយ៉ាងដូច្នេះថា “រីករាយ ថ្ងៃ02/02/1980 / 02/02/2021 អរគុណអ្នកមានគុណ ដែលបង្កើតទាំងរូប ទាំងចិត្ត អោយខ្ញុំមានថ្ងៃនេះ ចង់អោយពុករស់វិញ តែមិនអាច”៕