រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដូលពេញ រាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនមនុស្សចំនួន១៣នាក់យកមកអប់រំ បន្ទាប់ពីបំពានបំរាមបន្ទោរបង់លើជញ្ជាំងនិងតាមទីសាធារណៈ ដែលបណ្ដាលឱ្យមានក្លិនឆ្អាបឆ្អេះនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ។

នេះបើតាមការបង្ហោះដោយរដ្ឋបាលខណ្ឌដូនពេញបានឱ្យដឹងយ៉ាងដូច្នេះថា៖ «អក្សរបិតហើយថា ហាមនោម ប៉ុន្តែហេតុអ្វីបានជាទៅនោមទៀត ? សម្រាប់ព្រឹកនេះ កម្លាំងប្រជាការពារខណ្ឌ បានធ្វើការឃាត់ខ្លួនអ្នកបន្ទោបង់ដាក់លើជញ្ជាំងតាម ទីសាធារណៈបានចំនួន ១៣នាក់ ទៀត យកមកធ្វើកិច្ចសន្យាអប់រំណែនាំនៅសាលាខណ្ឌ រួចហើយ អនុញ្ញាតិអោយត្រឡប់វិញ» ៕