ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀង រ៉េត ស៊ូហ្សាណា កំពុងតែមានទីផ្សារការងារចម្រៀងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅពេលដ៏ខ្លីខាងមុខនេះ តារាចម្រៀងអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា ត្រៀមចាប់ដៃគូជាមួយកូនប្រុសលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីវណ្ណ ។
ដំណឹងចាប់ដៃគូនេះ ត្រូវបានអ្នករៀបមចំកម្មវិធីផលិតកម្មហង្សមាសម្នាក់បានបង្ហើបថា “រឿងនេះជាការពិត ព្រោះពួកគេ (មុន្នីវណ្ណ និង ស៊ូហ្សាណា) ជាយុវវ័យដូចគ្នា ងាយនឹងទទួលបានការទាក់ទាញខ្លាំងពីសំណាក់មហាជន” ។ ទន្ទឹមនេះ ក៏មានការសាទរពេញទំហឹង ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ថាពួកគេសុទ្ធតែមានសមត្ថភាពទាំងសង ទាំងការច្រៀង រាំ និងសម្តែង ៕