ទឹម រដ្ឋា តារាស្រីម្នាក់តែងបង្ហាញភាពកក់ក្ដៅនៅលើបណ្ដាញសង្គម ដែលទទួលបានពីអ្នកមានគុណ ពិសេសប៉ាៗជាទីគោរពតែងផ្ដល់គ្រប់យ៉ាងដល់ខ្លួន រួមទាំងក្ដីស្រលាញ់ពេញបេះដូង ក្រោយអត់ពីអ្នកម្ដាយទៅជាងមួយឆ្នាំមកនេះ។ពិតណាស់ ក្រោយពីអ្នកម្ដាយជាទីស្រលាញ់បានចាកចេញទៅ ទឹម រដ្ឋា និង ទឹម វត្តី ដែលជាប្អូនស្រី ជារឿយៗតែងបង្ហាញអារម្មណ៍នៅតែនឹករលឹកដល់លោកជាខ្លាំងនៅលើបណ្ដាញសង្គម និងពោលពាក្យភ្ជាប់ទៅកាន់អ្នកម្ដាយមិនសូវដាច់ឡើយ។

ដោយឡែក នៅមុននេះចំថ្ងៃខួបកំណើតប្អូនស្រី ទឹម វត្តី កញ្ញា ទឹម រដ្ឋា ដែលជាបងស្រីក៏មិនភ្លេចនូវពាក្យជូនពរ និងបង្ហាញក្ដីស្រលាញ់ទៅកាន់ប្អូនឡើយ ដោយក្នុងសារជូនពរដ៏វែងអន្លាយនោះ ច្បាស់ណាស់ហ្វេនៗ និងមហាជនបានអានហើយ ប្រាកជាច្រណែនជាមួយនឹងទំនាក់ទំនងបងប្អូនស្រីទាំងពីរនាក់នេះមិនខាន។

ភ្ជាប់ជាមួយរូបភាពឱបគ្នាសើចសប្បាយក្អាកក្អាយក្នុងនាមជាបងប្អូន កញ្ញា ទឹម រដ្ឋា ក៏បានព្រលយសាររៀបរាបយ៉ាងវែងដូច្នេះថា « Happy birthday to you Votey Tim មនុស្សសំខាន់ក្នុងជិវិត  បេះដូង១តែរូបពីរ ,my កំពូលប្អូនស្រី ហើយក៏កំពុងវិវត្តខ្លួនទៅជា my កំពូលចុងភៅបន្ទាប់ពី អ្នកម្ដាយ. អរគុណសំរាប់គ្រប់យ៉ាងដែលបាននៅពីក្រោយភាព ជោគជ័យ និងរួមសុខរួមទុក្ខជា១គ្នាតាំងពីដើមមកដល់ពេលនេះ។ ចេៗសូមជូនពរឲប្អូនស្រី មានសុខភាពល្អ និងជិវិតមានសំណាងខ្ពស់និងល្អ ស្រលាញ់ណាស់ម៉ាប់ៗអើយ បើទោះបីពេលខ្លះឯងប្រដៅច្រើនខឹងច្រើន តែត្រូវចាំថា គ្មានអ្នកណាម្នាក់គេហ៊ានមកប្រដៅត្រង់ៗនិងចាក់ចំ ចំណុច ដែលកំហុសខុសហើយឲយើងត្រូវកែរប្រែនោះទេពី ម្ចាស់កម្មពា ម្នាក់នេះទេ  ចឹងយើងនៅតែត្រូវការគ្នា ហើយ ចងកម្មពាគ្នារហូតដល់ចុងបញ្ចប់៕