រាជធានីភ្នំពេញ ៖ យោងតាមការង្ហោះនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រីអូន ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិ និងស្វាមី បានឧបត្ថមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទិញសម្ភារៈប្រើប្រាស់ ខណៈដែលមន្ទីរពេទ្យកុមារអង្គរបានកំពុងតែជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ។

នៅលើទំព័រហ្វេសប៊ុក ស្រីអូន បានរៀបរាប់ភ្ជាប់ដោយទឹកមុខតញញឹមស្រស់ស្រាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ស្រីអូននិងស្វាមី បានឧបត្ថម្ភថវិកាចំនួន ២០០,០០០,០០០រៀល (50000$) សម្រាប់ទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការតបស្នងដោយឃើញថា មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនលាននាក់» ។ ជាមួយទឹកចិត្តដ៏ប្រពៃគ្មានអ្វីប្រៀបផ្ទឹមនេះ ស្រីអូន បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមជូនពរដល់កុមារកម្ពុជាទាំងអស់ឱ្យមានសុខភាពល្អទាំងអស់គ្នា សូមជូនបុណ្យផងបងប្អូនខ្មែរ» ៕